ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មេ​ទី​៨ សំរាប់​ខែ​កត្តិក គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេ​ទី​ប្រាំបី សម្រាប់​ខែ​ទី​ប្រាំ​បី គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបា‌កាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ​នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក

អាល់គីតាប

កង‌ពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបា‌កាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 27:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​នោះ​មក កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​វេលា​នោះស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​សាភ ជា​កូន​នៃ​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ


ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ ជា​អ្នក​ស្រុក​អ័ហូអា


ក្រោយ​នោះ​មក ក៏​កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​នៅ​ត្រង់​ក្រុង​កេស៊ើរ នៅ​គ្រា​នោះ ស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​ស៊ីផាយ ជា​កូន​នៃ​ម្នាក់​នោះ ដែល​មាន​មាឌ​ធំ​បង់ ហើយ​គេ​ត្រូវ​ចុះ​ចូល


មេ​ទី​៧សំរាប់​ខែ​អស្សុជ គឺ​ហេលែស ជា​ពួក​ពេឡូន ក្នុង​ពួក​កូន​ចៅ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់


មេ​ទី​៩ សំរាប់​ខែ​មិគសិរ គឺ​អ័បៀ‌ស៊ើរ ជា​អ្នក​ក្រុង​អាន៉ា‌ថោត ពូជ​អំបូរ​បេន‌យ៉ាមីន ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់


សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល


ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស