Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កូន​ចៅ​របស់​យូដា​តាម​ពូជ​អំបូរ​របស់​គេ​មាន អំបូរ​សេឡា ជា​ពូជពង្ស​របស់​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​ពេរេស អំបូរ​សេរ៉ាស ជា​ពូជពង្ស​របស់​សេរ៉ាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​សេឡា​ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 កូន​ចៅ​ឯទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេរ៉ាស ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ាស។

សូមមើលជំពូក ចម្លង




ជន‌គណនា 26:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យូដា​និយាយ​ទៅ​តាម៉ារ​ជា​កូន​ប្រសា​ថា ចូរ​ឯង​នៅ​ជា​មេម៉ាយ​ក្នុង​ផ្ទះ​ឪពុក​ឯង​សិន ទំរាំ​ដល់​សេឡា​កូន​អញ​បាន​ធំ​ឡើង ដ្បិត​គាត់​គិត​ថា ក្រែង​វា​ស្លាប់​ដូច​ជា​បង​វា​ដែរ នោះ​តាម៉ារ​ក៏​ទៅ​នៅ​ឯ​ផ្ទះ​ឪពុក​ខ្លួន​វិញ។


ដូច្នេះ​នាង​ដោះ​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា ដ្បិត​នាង​ឃើញ​ថា​សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ


រួច​នាង​បង្កើត​បាន​កូន​ប្រុស​១​ទៀត ក៏​ឲ្យ​ឈ្មោះ​ថា សេឡា កាល​នាង​សំរាល​កូន​នោះ យូដា​នៅ​ត្រង់​កេស៊ីប


ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស នឹង​សេរ៉ាស តែ​អ៊ើរ​នឹង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន​ទៅ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន នឹង​ហាមុល


យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង


ឯ​កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡាអាដា ជា​អ្នក​តាំង​ក្រុង​ម៉ារីសា ហើយ​ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក ដែល​ត្បាញ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា


ក្នុង​ពួក​កូន​របស់​ពេរេស ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ ជា​កូន​អ៊ីមរីៗ ជា​កូន​បានី


ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង នឹង​កូន​ចៅ​គាត់​ទាំង​អស់


ហើយ​មាន​ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពួក​កូន​ចៅ​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​ស្តេច ក្នុង​គ្រប់​ការ​ចំពោះ​ពួក​រាស្ត្រ។


ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម នោះ​មាន​ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស


អស់​ទាំង​កូន​ចៅ​របស់​ពេរេស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មាន​មនុស្ស​ក្លាហាន​ចំនួន​៤៦៨​នាក់។


ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេស្រុន ហាមុល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាមុល


យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម


ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា


គឺ​ពី​ពូជ​អំបូរ​យូដា បាន​បោះ​ត្រា​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​រូបេន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​កាឌ់ មាន​១​ម៉ឺន​២​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម