ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចដំរូវឲ្យត្រូវសំឡាប់២ជួរ ហើយទុកពេញ១ជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់បានត្រឡប់ជាបាវបំរើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
១ របាក្សត្រ 18:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ អាល់គីតាប ស្តេចទតក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។ |
ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចដំរូវឲ្យត្រូវសំឡាប់២ជួរ ហើយទុកពេញ១ជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់បានត្រឡប់ជាបាវបំរើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើនផ្ទុកដោយគ្រឿងក្រអូប នឹងមាសជាច្រើនណាស់ ហើយត្បូងមានដំឡៃផង លុះកាលព្រះនាងបានចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ
គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ នឹងលាកាត់ តាមកំណត់រាល់តែឆ្នាំ
ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីន ហើយក៏ចាប់យកក្រុងកាថ នឹងស្រុកនៅជុំវិញពីកណ្តាប់ដៃនៃពួកភីលីស្ទីននោះ
ដាវីឌក៏វាយហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលលោកកំពុងទៅ ដើម្បីតាំងអំណាចនៅទន្លេអ៊ើប្រាត
ស្រុកម៉ូអាប់ជាអាងសំរាប់ឲ្យយើងងូតទឹក ហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដំម នែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើង ដោយព្រោះយើង។
គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ
ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសំរាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន
ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ
តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។