រីឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មក ពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
១ របាក្សត្រ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកអ្នក ដែលបានមកឯដាវីឌ នៅត្រង់ក្រុងស៊ីកឡាក់ ក្នុងគ្រាដែលទ្រង់កំពុងតែពួននឹងសូល ជាបុត្រគីសនៅឡើយ ជាពួកអ្នកខ្លាំងពូកែ ដែលបានជួយទ្រង់ក្នុងចំបាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាដែលព្រះបាទដាវីឌកំពុងតែពួនពីស្ដេចសូល ជាបុត្រគីស នៅត្រង់ក្រុងស៊ីកឡាក់ មានពួកអ្នកខ្លះបានមកតាមទ្រង់ ជាពួកអ្នកខ្លាំងពូកែដែលបានជួយទ្រង់ក្នុងចម្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។ អាល់គីតាប នៅគ្រាដែលស្តេចទតភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីស្តេចសូល ជាកូនរបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយស្តេចទតជានិច្ច។ |
រីឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មក ពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច លើជនជាតិរបស់ខ្លួននៅទីនោះ។
កាលមានម្នាក់មកប្រាប់យើងពីសូលបានសុគតហើយ ដោយស្មានថាខ្លួននាំដំណឹងល្អណាមួយមកប្រាប់ដល់យើង នោះយើងបានចាប់សំឡាប់វា នៅត្រង់ស៊ីកឡាក់ទៅ ទុកជារង្វាន់ដល់វា ដោយព្រោះដំណឹងដែលនាំមកនោះ
រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
ដោយបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ
ឯនើរ ក៏បង្កើតគីស ហើយគីសបង្កើតសូល ឯសូល ក៏បង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល
ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល