Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សុទ្ធ​តែ​មាន​ធ្នូ ហើយ​ក៏​ស្ទាត់​បាញ់​គ្រួស នឹង​ព្រួញ ដោយ​ដៃ​ឆ្វេង​ដៃ​ស្តាំ​បាន​ផង ជា​ជំនួរ​វង្ស​របស់​បង​ប្អូន​សូល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​គេ​សុទ្ធ​តែ​មាន​ធ្នូ ហើយ​ស្ទាត់​បាញ់​ព្រួញ និង​គ្រួស ទាំង​ដៃ​ឆ្វេង ទាំង​ដៃ​ស្តាំ​ផង ជា​ជំនួរ​វង្ស​របស់​បង‌ប្អូន​ស្ដេច​សូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្ដាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់​ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្តាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខាង​ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេន‌យ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​សូល


នោះ​អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេ‌ស៊ើរ បន្ទាប់​មក​មាន​យ៉ូអាស ជា​កូន​សេម៉ាអា ជា​អ្នក​ក្រុង​គីបៀរ យេស៊ាល នឹង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាន៉ា‌ថោត


ឯ​កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហានស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​១៥០​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេន‌យ៉ាមីន។


៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម


ក្នុង​ពួក​គេ​ទាំង​នោះ មាន​មនុស្ស​ជ្រើស‌រើស​៧០០​នាក់ ដែល​ប្រើ​ការ​ខាង​ដៃ​ឆ្វេង​គ្រប់​គ្នា​អាច​បាញ់​ដោយ​ក្រួស ត្រូវ​ដល់​សក់​១​សរសៃ​បាន​ឥត​ខុស​ឡើយ។


តែ​កាល​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​តាំង​ឲ្យ​មាន​អ្នក​១ ជា​អ្នក​ជួយ​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដែល​ជា​អ្នក​ប្រើ​ការ​ខាង​ដៃ​ឆ្វេង ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ ដោយ‌សារ​លោក


ទើប​លូក​ដៃ​ទៅ​ក្នុង​យាម ចាប់​យក​ក្រួស​១​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​នៃ​សាសន៍​ភីលីស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម