Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​ដែល​ព្រះបាទ​ដាវីឌ​កំពុង​តែ​ពួន​ពី​ស្ដេច​សូល ជា​បុត្រ​គីស នៅ​ត្រង់​ក្រុង​ស៊ីកឡាក់ មាន​ពួក​អ្នក​ខ្លះ​បាន​មក​តាម​ទ្រង់ ជា​ពួក​អ្នក​ខ្លាំង​ពូកែ​ដែល​បាន​ជួយ​ទ្រង់​ក្នុង​ចម្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​អ្នក ដែល​បាន​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ស៊ីក‌ឡាក់ ក្នុង​គ្រា​ដែល​ទ្រង់​កំពុង​តែ​ពួន​នឹង​សូល ជា​បុត្រ​គីស​នៅ​ឡើយ ជា​ពួក​អ្នក​ខ្លាំង​ពូកែ ដែល​បាន​ជួយ​ទ្រង់​ក្នុង​ចំបាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​ដែល​ស្តេច​ទត​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ស្តេច​សូល ជា​កូន​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ស្តេច​ទត​ជា‌និច្ច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌បាទ​សូល​សោយ​ទិវង្គត ផុត​ទៅ លោក​ដាវីឌ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​អាម៉ា‌ឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគ‌ឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។


លោក​ដាវីឌ​បាន​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក និង​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ រួច​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​នានា ជុំ‌វិញ​ក្រុង​ហេប្រូន។


ពេល​បុរស​ម្នាក់​មក​ប្រាប់​ខ្ញុំ​អំពី​ព្រះ‌បាទ​សូល​សោយ​ទិវង្គត​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​អ្នក​នោះ​សម្លាប់ នៅ​ក្រុង​ស៊ីគ‌ឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹង‌ល្អ​របស់​គេ!


នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម‌ជ្រែង​ឲ្យ​ស្ដេច​ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល។


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​គ្មាន​សិទ្ធិ​ទទួល​ទាន​ទឹក​នេះ​ទេ ព្រោះ​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន ដែល​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក​ដែរ!»។ ដូច្នេះ ស្ដេច​បដិសេធ​មិន​ព្រម​សោយ​ទឹក​នោះ​ទេ ព្រោះ​ពួក​ទាហាន​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក។ នេះ​ហើយ​ជា​ស្នា‌ដៃ​ដែល​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។


លោក​អេលាល លោក​អូបេដ និង​លោក​យ៉ា‌សៀស អ្នក​ស្រុក​មេសូ‌បាយ៉ា។


លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។


លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម