ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទាប់​នោះ មាន​កូន​ដូដូរ ឈ្មោះ​អេលាសារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បន្ទាប់ មាន​កូន​ដូដូរ ឈ្មោះ​អេលា‌សារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​បី​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

សូមមើលជំពូក



១ របា‌ក្សត្រ 11:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។


បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រាអែល​ឡើង​ទៅ​បាត់​ហើយ


ដោយ​បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​ទូលបង្គំ​ឃាត់​មិន​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច្នោះ​ឡើយ តើ​ទូលបង្គំ​នឹង​ផឹក​ឈាម​របស់​មនុស្ស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​យ៉ាង​នេះ​ឬ​អី ដ្បិត​គេ​បាន​យក​ទឹក​នេះ​មក ដោយ​ប្រថុយ​ជីវិត​របស់​គេ​ពិត ហេតុ​នោះ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ឡើយ គឺ​ការ​យ៉ាង​នោះ​ឯង ដែល​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ​បាន​ធ្វើ


ក្នុង​ពួក​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជា​ជាង​២​នាក់​ឯ​ទៀត ហើយ​ក៏​តាំង​ឡើង​ធ្វើ​ជា​មេ​លើ​គេ ប៉ុន្តែលោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​នោះ​ទេ។


ដូដាយ ជា​ពួក​អ័ហូអា ជា​អ្នក​ត្រួត​លើ​ពួក​វេន​ខែ​ពិសាខ ហើយ​មីកឡូត ជា​មេ​លើ​ពួក​វេន​របស់​លោក ក្នុង​ពួក​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់


អ័ប៊ី‌សួរ ណាម៉ាន អ័ហូអា