Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែង​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​មេ‌ទ័ព​ទាំង​បី​រូប​បាន​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ តែ​គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​មេ‌ទ័ព​ទាំង​បី​នាក់​នោះ​ឡើយ។ ស្តេច​ទត​បាន​តែង‌តាំង​គាត់​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​យ៉ូអាប់ លោក​ជា​អ្នក​ត្រួត​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា លោក​ជា​មេ​លើ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម


គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣នាក់​នោះ


ឯ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ លោក​ជា​ម្នាក់​ក្នុង​ពួក​៣០​នាក់​នោះ​ដែរ អែល‌ហា‌ណាន ជា​កូន​ដូដូរ ពី​ក្រុង​បេថ្លេ‌ហិម


ហើយ​ពី​ក្រុង​បេថាស នឹង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ស្តេច​ទ្រង់​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។


គឺ​បេណាយ៉ា​នេះ ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​បាន​ត្រួត​លើ​គេ​ផង ឯ​អាំមី‌សាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ


ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។


អ័ហ៊ី‌ម៉ា‌លេក​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន តើ​មាន​អ្នក​ឯ​ណា​ដែល​ស្មោះ‌ត្រង់​ដូច​ដាវីឌ ជា​កូន​ប្រសា​ទ្រង់ ដែល​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ដំណាក់​ទ្រង់​ផង​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម