ក៏ធ្វើបន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ មានកំពស់៥ហត្ថរាល់តែថ្នាក់ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។
១ ពង្សាវតារក្សត្រ 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីសង់ព្រះដំណាក់រួចហើយ ស្ដេចសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។ អាល់គីតាប ក្រោយពីសង់ដំណាក់រួចហើយ ស៊ូឡៃម៉ានសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។ |
ក៏ធ្វើបន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ មានកំពស់៥ហត្ថរាល់តែថ្នាក់ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។
រួចដល់ឆ្នាំ១១ ខែកត្តិក គឺជាខែទី៨ គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់ តាមផែនទីគ្រប់ចំពូក ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់៧ឆ្នាំទើបបានហើយ។
ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្តាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្តាលនោះ ហើយពីថ្នាក់កណ្តាលទៅឯថ្នាក់ទី៣ដោយសារជណ្តើរវង់
ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។
មាន៣ដងក្នុង១ឆ្នាំ ដែលសាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅលើអាសនា ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនា ដែលនៅចំពោះព្រះយេហូវ៉ាផង គឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេច។
លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។