Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 1:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តាត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តា‌ត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង ហើយ​ដើម​កកោះ​ទាំង​នេះ ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង ហើយ​ដើម​កកោះ​ទាំង​នេះ ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 1:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។


ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ


ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើរ នឹង​ច្រវាក់


ឯ​មនុស្ស​សុចរិត គេ​នឹង​លូត‌លាស់​ឡើង ដូច​ជា​ដើម​លម៉ើរ ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ


ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្តេច​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។


៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ បើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើ តាត្រៅ​ឲ្យ​នាង។


ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សំរាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់


អស់​ទាំង​ទ្វារ នឹង​បង្អួច​បិទ ហើយ​រាន‌ហាល​នៅ​ជុំវិញ​ទាំង​៣​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំវិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ សុទ្ធ​តែ​គ្រប​បិទ)


ប្រទល់​នឹង​ទីលាន​ខាង​ក្នុង​ដែល​វាស់​បាន​២០​ហត្ថ ហើយ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៅ​ទីលាន​ខាង​ក្រៅ នោះ​មាន​រាន‌ហាល​៣​ជាន់


ពី​ព្រោះ​លោក​រង់‌ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ‌ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម