Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 លោក​ដំឡើង​រនាំង​នៃ​ទីលាន​នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាសនា រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 លោក​ដំឡើង​រនាំង​នៃ​ទី‌លាន នៅ​ជុំ‌វិញ​រោង​ឧបោ‌សថ និង​អាស‌នា រួច​ដាក់​រនាំង​នៅ​មាត់​ទ្វារ​ទី‌លាន។ ដូច្នេះ លោក​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី‌លាន នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទី‌លាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​ទី​បញ្ចប់ ម៉ូសា​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី​លាន នៅ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​អាសនៈ ព្រម​ទាំង​ចង​វាំង​នន នៅ​មាត់​ទ្វារ​ចូល​ទី​លាន។

សូមមើលជំពូក ចម្លង




និក្ខមនំ 40:33
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សាឡូម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច


ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ


ដូច្នេះ អស់​ទាំង​ការ​ស្អាង​រោង​ឧបោសថ នឹង​ត្រសាល​ជំនុំ នោះ​ក៏​រួច​ជា​ស្រេច ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ បាន​ហើយ​ជា​ស្រេច​ទាំង​អស់។


វេលា​ណា​ដែល​អ្នក​ទាំង​នោះ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​ទៅ​ជិត​អាសនា នោះ​តែង​លាង​សំអាត​សិន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក


ឯ​ទីលាន​ត្រូវ​រៀបចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ


ដៃ​នៃ​សូរ៉ូ‌បា‌បិល​បាន​ដាំ​ឫស​ព្រះ‌វិហារ​នេះ ហើយ​ដៃ​លោក​នឹង​ធ្វើ​បង្ហើយ​ផង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ចាត់​អញ​មក​ឯ​ឯង


តែ​ត្រូវ​ឲ្យ​ឯង​ដំរូវ​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​សំរាប់​រោង​នោះ គឺ​គេ​ហើយ​ដែល​ត្រូវ​លី‌សែង​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​នោះ ព្រម​ទាំង​ដំឡើង​ត្រសាល​គេ​នៅ​ជុំវិញ​ផង


កាល​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ


ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នោះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅ​ដ៏​ស្រួល


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ


ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ


នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង


ដ្បិត​ដូច​ជា​រូប‌កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ


ព្រះ‌ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង គឺ​ពួក​សាវក ទី​២​ពួក​គ្រូ​អធិប្បាយ ទី​៣​ពួក​គ្រូ​បង្រៀន រួច​មក​មាន​ការ​ឫទ្ធិ‌បារមី មាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ជា​ការ​ជំនួយ ជា​ការ​គ្រប់‌គ្រង ហើយ​ជា​ភាសា​ដទៃ​ផង


ដ្បិត​ដោយ‌សារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​១


ខ្ញុំ​បាន​ត‌យុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម