ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ‌សិន​ជា​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ដើម្បី​នឹង​កាន់​តាម​បញ្ញត្ត នឹង​ក្រឹត្យ‌ក្រម​អញ​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង បាន​ប្រព្រឹត្ត នោះ​អញ​នឹង​ចំរើន​អាយុ​ឯង ឲ្យ​បាន​វែង​ថែម​ទៀត​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​យើង កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ បិតា​របស់​អ្នក​បាន​ប្រព្រឹត្ត នោះ​យើង​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។

សូមមើលជំពូក

អាល់គីតាប

មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​យើង ដូច​ទត ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 3:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែអញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ


ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ ពី​សេចក្ដី​បង្គាប់​ណា​មួយ​របស់​ទ្រង់ ដរាប​ដល់អស់​ព្រះ‌ជន្ម លើក​តែ​ក្នុង​រឿង​ពី​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ


រីឯ​សាឡូម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ជា​ព្រះវរ‌បិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ។


នោះ​សាឡូម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្ដី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះវរ‌បិតា​នៃ​ទូលបង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ


អញ​នឹង​តាំង​រាជ្យ​វា ឲ្យ​នៅ​ជាប់​ជានិច្ច​ទៅ គឺ​បើ​វា​កាន់​ខ្ជាប់​តាម​ក្រិត្យ‌ក្រម នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ


ហើយ​ឯ​ឯង ឱ​សាឡូម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ‌ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ


ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ដាវីឌ​ជា​ឰយុកោ​ទ្រង់​បាន​ធ្វើ​ដែរ


ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​ឰយុកោ​ទ្រង់​ផង ឥត​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ


បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ


ទូលបង្គំ​បាន​សូម​ជីវិត​ពី​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​ឲ្យ គឺ​ជា​អាយុ​យឺន‌យូរ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ផង


សិរី‌ល្អ​នៃ​ទូលបង្គំ​បាន​ធំ​ណាស់ ដោយ‌សារ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទ្រង់​ក៏​តាំង​ឲ្យ​មាន​កិត្តិយស ហើយ​នឹង​អានុ‌ភាព​ដែរ


អញ​នឹង​ឲ្យ​វា​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​វែង ហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​អញ។


មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ នឹង​កិត្តិសព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ


ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម​ឲ្យ​ឯង​បាន​ថ្ងៃ​វែង នឹង​អាយុ​យឺន‌យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ នោះ​ឯង​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​អញ ព្រម​ទាំង​រក្សា​ទីលាន​របស់​អញ​ផង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ


កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»


ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ នឹង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ


ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។


ត្រូវ​ឲ្យ​ប្រព្រឹត្ត​សព្វ​គ្រប់​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​មាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​នឹង​ទទួល​យក​នោះ។


ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង