១ របាក្សត្រ 28:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 អញនឹងតាំងរាជ្យវា ឲ្យនៅជាប់ជានិច្ចទៅ គឺបើវាកាន់ខ្ជាប់តាមក្រិត្យក្រម នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ដូចជាសព្វថ្ងៃនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 យើងនឹងតាំងរាជ្យឲ្យនៅជាប់ជានិច្ចទៅ គឺបើគេកាន់ខ្ជាប់តាមក្រឹត្យក្រម និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ដូចជាសព្វថ្ងៃនេះ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃ យើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិតស្ថេរអស់កល្បជានិច្ច”។ សូមមើលជំពូកអាល់គីតាប7 ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃយើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិតស្ថេរអស់កល្បជានិច្ច”។ សូមមើលជំពូក |
ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអំបាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រិត្យក្រមនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរ្តិ៍អាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។