ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូត ឲ្យមកទារយកប្រពន្ធកូន នឹងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ
១ ពង្សាវតារក្សត្រ 20:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកចាស់ទុំនឹងប្រជាជនទាំងឡាយទូលឆ្លើយឡើងថា សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយថា៖ «សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអហាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រម តាមពាក្យស្ដេចនោះឡើយ!»។ អាល់គីតាប ពួកអះលីជំអះ និងប្រជាជនទាំងមូលជម្រាបស្តេចអហាប់៖ «សូមស្តេចកុំស្តាប់ និងយល់ព្រមតាមពាក្យស្តេចនោះឡើយ!»។ |
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូត ឲ្យមកទារយកប្រពន្ធកូន នឹងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ
ហេតុដូច្នេះទ្រង់ឆ្លើយប្រាប់ទៅពួករាជទូតរបស់បេន-ហាដាឌ់ថា ចូរទៅទូលស្តេចជាម្ចាស់យើងថា គ្រប់ទាំងសេចក្ដី ដែលទ្រង់បានចាត់មកបង្គាប់ឲ្យខ្ញុំធ្វើជាន់មុន នោះខ្ញុំសុខចិត្តធ្វើហើយ តែសេចក្ដីក្រោយនេះខ្ញុំមិនអាចនឹងធ្វើបានទេ ពួករាជទូតក៏នាំពាក្យនោះទៅទូលដល់បេន-ហាដាឌ់វិញ