Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហេតុ​ដូច្នេះទ្រង់​ឆ្លើយ​ប្រាប់​ទៅ​ពួក​រាជ‌ទូត​របស់​បេន-ហា‌ដាឌ់​ថា ចូរ​ទៅ​ទូល​ស្តេច​ជា​ម្ចាស់​យើង​ថា គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ចាត់​មក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​ជាន់​មុន នោះ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ហើយ តែ​សេចក្ដី​ក្រោយ​នេះ​ខ្ញុំ​មិន​អាច​នឹង​ធ្វើ​បាន​ទេ ពួក​រាជ‌ទូត​ក៏​នាំ​ពាក្យ​នោះ​ទៅ​ទូល​ដល់​បេន-ហា‌ដាឌ់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ទ្រង់​ឆ្លើយ​ប្រាប់​ទៅ​ពួក​រាជ‌ទូត​របស់​បេន-ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ស្តេច​ជា​ម្ចាស់​យើង​ថា "គ្រប់​សេចក្ដី ដែល​ទ្រង់​បាន​ចាត់​មក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើពី​មុន ខ្ញុំយល់​ព្រម​ធ្វើ​តាម តែ​សេចក្ដី​ក្រោយ​នេះ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ"»។ ពួក​រាជ‌ទូត​ក៏​នាំ​ពាក្យ​នោះ​ទៅ​ទូល​ដល់​បេន-ហាដាដ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះ‌បាទ​បេន‌ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ទូលបង្គំ​លើក​ដំបូង​នោះ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូលបង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌ករុណា​ទាម‌ទារ​ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះ‌បាទ​បេនហា‌ដាដ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​នោះ ស្តេច​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ស្តេច​បេនហា‌ដាដាដ​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​ដូច​ត​ទៅ: សេចក្តី​ទាំង​ប៉ុន្មាន ដែល​ស្តេច​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ខ្ញុំ​លើក​ដំបូង​នោះ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ខ្ញុំ​ពុំ​អាច​ធ្វើ​តាម​សេចក្តី​ដែល​ស្តេច​ទាម‌ទារ ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ជម្រាប​ស្តេច​បេនហា‌ដាដាដ​វិញ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា


ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង


នោះ​ពួក​ចាស់‌ទុំនឹង​ប្រជា‌ជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ឡើង​ថា សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម