កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន នឹងដំណាក់ដែលទ្រង់ធ្វើ
១ ពង្សាវតារក្សត្រ 10:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវារបស់ទ្រង់ នឹងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ នឹងដង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងតង្វាយដុតដែលស្ដេចថ្វាយក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ អាល់គីតាប ព្រមទាំងឃើញម្ហូបអាហារនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលឹក និងឃើញគូរបានដុត ដែលគាត់ធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ |
កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន នឹងដំណាក់ដែលទ្រង់ធ្វើ
ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច នឹងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
ឯបាំងសាចដែលគេបានធ្វើនៅឯព្រះវិហារ សំរាប់ថ្ងៃឈប់សំរាក នឹងទ្វារនៃស្តេចខាងក្រៅ នោះទ្រង់ក៏រើចេញ ដោយព្រោះស្តេចស្រុកអាសស៊ើរ
ឆ្នោតរបស់ស៊ូភីម នឹងហូសា នោះត្រូវត្រង់ទ្វារខាងលិច នឹងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា
ពីដើមរៀងមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី
ព្រះនាងទតទៅ ឃើញស្តេចទ្រង់ឈរនៅលើទីថ្កល់ត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព នឹងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានសេចក្ដីអំណរ ហើយផ្លុំត្រែឡើង ពួកចំរៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ នោះព្រះនាងក៏ហែកព្រះពស្ត្រ ដោយបន្ទូលថា នេះជាការក្បត់ គឺជាការក្បត់ហើយ
ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវាររបស់ទ្រង់ នឹងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ នឹងសំលៀកបំពាក់របស់គេ ហើយនឹងដង្វាយដុត ដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ា ទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល។
ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច
មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ
កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។