ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
១ ធីម៉ូថេ 6:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្តិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ ឱ មនុស្សរបស់ព្រះអើយ! ចូរគេចឲ្យផុតពីសេចក្ដីទាំងនេះទៅ! ចូរស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីសុភាពរាបសា។ Khmer Christian Bible រីឯអ្នកវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ! ចូរគេចចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពកោតខ្លាចព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីស្លូតបូតចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ អាល់គីតាប ចំពោះអ្នកវិញ អ្នកបម្រើរបស់អុលឡោះអើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍អុលឡោះជំនឿ សេចក្ដីស្រឡាញ់ ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត។ |
ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្ដីដែលទ្រង់មានបន្ទូលប្រាប់នោះ
ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ
នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេចក្តីពិតមែន។
គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
រួចទ្រង់ក៏ចាត់មេទ័ពទី៣ នឹងពួក៥០នាក់របស់គាត់ ឲ្យទៅថែមទៀត មេទ័ពទី៣នោះក៏ឡើងទៅលុតជង្គង់ក្រាបនៅមុខអេលីយ៉ាអង្វរថា ឱអ្នកសំណប់របស់ព្រះអើយ សូមអាណិតមេត្តាឲ្យជីវិតរបស់ខ្ញុំប្របាទ នឹងជីវិតរបស់៥០នាក់នេះ បានមានដំឡៃនៅភ្នែកលោកចុះ
នោះទ្រង់ចាត់មេទ័ពម្នាក់ នឹងពួកទាហាន៥០នាក់របស់គាត់ ឲ្យទៅរកអេលីយ៉ា គេក៏ឡើងទៅឯលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់បង្គាប់ឲ្យអ្នកចុះមក
រួចទ្រង់មានបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសំរេចដល់អាសនាបេត-អែលនេះ
ឯកេហាស៊ី ជាអ្នកបំរើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ
ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ
ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា នឹងយេសួរ ជាកូនកាឌមាល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ
នឹងពួកបងប្អូនលោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា នឹងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ
ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ
ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ គេតតាំងនឹងទូលបង្គំ ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ
ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្ដីសុចរិតវិញ។
ឱឯងរាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមអញចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់ឯងរាល់គ្នាចេញមក ហើយទៅឯរំលុង គឺជារណ្តៅដែលជាកន្លែងបានជីកយកឯងឡើងមកនោះ
ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលាអ្នកសំណប់របស់ព្រះ ដែលនៅផ្ទាប់នឹងបន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ
ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដី ដែលនាំឲ្យមេត្រីគ្នា នឹងសេចក្ដីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ
ចូរដេញតាមសេចក្ដីស្រឡាញ់ចុះ ហើយសង្វាតចង់បានអស់ទាំងអំណោយទានខាងឯវិញ្ញាណដែរ តែស៊ូឲ្យចេះអធិប្បាយជាដើម
ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង
ត្រូវឲ្យកាន់តាមតែសេចក្ដីដែលសុចរិតវិញជាកុំខាន ដើម្បីឲ្យឯងបានរស់នៅ ហើយគ្រងបានស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ។
នេះជាពរដែលម៉ូសេ ជាអ្នកសំណប់របស់ព្រះ បានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល មុនដែលលោកស្លាប់
តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ នឹងសេចក្ដីបរិសុទ្ធ
ត្រូវមានគេធ្វើបន្ទាល់ពីការល្អរបស់ស្ត្រីនោះដែរ បើបានចិញ្ចឹមកូន ទទួលអ្នកដទៃឲ្យស្នាក់ លាងជើងពួកបរិសុទ្ធ ជួយដោះទុក្ខ ដល់ពួកអ្នកដែលមានសេចក្ដីវេទនា បើបានឧស្សាហ៍តាមគ្រប់ទាំងការល្អ នោះទើបចុះបាន
ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្ដីដែលក្លែងហៅថា ចំណេះវិជ្ជាផង
ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក។
ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ
តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត នឹងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ
ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។
ចូរដេញតាមសេចក្ដីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ
ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ប្រយោជន៍ឲ្យបានធ្វើការល្អវិញ ត្រូវស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព
គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមក ឲ្យពួកវង្សនៃឰយុកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី
បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះសូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន