គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
១ កូរិនថូស 9:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកឯទៀតមានអំណាចនោះលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រីស្ទត្រូវបង្អាក់ឡើយ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។ Khmer Christian Bible បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកដទៃមានសិទ្ធិទទួលចំណែកពីអ្នករាល់គ្នាទៅហើយ នោះតើយើងមិនមានសិទ្ធិលើសអ្នកទាំងនោះទៅទៀតទេឬ? ប៉ុន្តែ យើងខ្ញុំមិនបានប្រើសិទ្ធិនោះទេ គឺយើងបានស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គរាំងស្ទះដល់ដំណឹងល្អរបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្តែ យើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អ*របស់ព្រះគ្រិស្ត*។ អាល់គីតាប ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្ដែយើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្ដស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អរបស់អាល់ម៉ាហ្សៀស។ |
គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
វេទនាដល់អ្នករាល់គ្នា ពួកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះចេញទៅហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយក៏ហាមឃាត់ដល់ពួកអ្នក ដែលកំពុងតែរកចូល មិនឲ្យគេចូលដែរ។
រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា
គឺដោយហេតុនោះបានជាខ្ញុំមានសេចក្ដីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា
យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ
ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ
តែខ្ញុំមិនបានប្រើអំណាចណា១នេះទេ ខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដោយប្រាថ្នាចង់ឲ្យគេប្រព្រឹត្តយ៉ាងនោះដល់ខ្លួនខ្ញុំដែរ ខ្ញុំស៊ូតែស្លាប់វិញ ជាជាងឲ្យសេចក្ដីអំនួតរបស់ខ្ញុំនេះត្រូវវិនាស
ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ
ដូច្នេះ តើរង្វាន់ខ្ញុំជាយ៉ាងណា គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដោយឥតយកថ្លៃប៉ុណ្ណោះ ដើម្បីកុំឲ្យខ្ញុំបានប្រើអំណាចខ្លួន ក្នុងដំណឹងល្អហួសល្បត់ឡើយ
បើខ្ញុំមិនមែនជាសាវកដល់មនុស្សឯទៀត ក៏គង់តែជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាភស្តុតាង ពីការងារជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់
តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ
ពីព្រោះអ្នករាល់គ្នាទ្រាំទ្រនឹងការដែលគេចាប់អ្នកប្រើ ឬស៊ីសាច់អ្នក ឬដណ្តើមយកអ្វីពីអ្នក ឬបើអ្នកណាដំកើងខ្លួនលើអ្នក ឬបើអ្នកណាទះកំផ្លៀងអ្នកនោះផង
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់
យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ