នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
១ កូរិនថូស 16:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំមិនចូលចិត្តមកសួរអ្នករាល់គ្នាតាមផ្លូវឥឡូវនេះទេ តែខ្ញុំសង្ឃឹមថា នឹងមកនៅជាមួយនឹងអ្នករាល់គ្នាជាយូរបន្តិច បើសិនជាព្រះអម្ចាស់ទ្រង់អនុញ្ញាតឲ្យ ព្រះគម្ពីរខ្មែរសាកល តាមពិត ខ្ញុំមិនចង់ជួបអ្នករាល់គ្នាឥឡូវនេះ ដោយគ្រាន់តែឆ្លងកាត់នោះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។ Khmer Christian Bible ខ្ញុំមិនចង់ជួបអ្នករាល់គ្នាពេលធ្វើដំណើរឆ្លងកាត់នៅពេលនេះទេ ព្រោះខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ បើព្រះអម្ចាស់អនុញ្ញាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំមិនចង់មកជួបអ្នករាល់គ្នា ត្រឹមតែពេលឆ្លងកាត់ឥឡូវនេះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្តិច។ អាល់គីតាប លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើអ៊ីសាជាអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្ដិច។ |
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ
ព្រះយេស៊ូវមានបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ
គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន
ប៉ុន្តែ បន្តិចទៀត បើព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងមកជាមិនខាន ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសំដីរបស់ពួកអ្នកដែលមានចិត្តធំប៉ុណ្ណោះ គឺនឹងស្គាល់ដល់ទាំងអំណាចគេថែមទៀតផង
ដោយព្រោះខ្ញុំមានសេចក្ដីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត
គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ