ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក នៅ​ថ្ងៃ​ទី​១២​ខែ​ចេត្រ នោះ​យើង​រាល់​គ្នា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទន្លេ​អាហាវ៉ា ដើម្បី​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​ក៏​សណ្ឋិត​នៅ​ជា​មួយ ហើយ​ទ្រង់​ជួយ​ឲ្យ​យើង​រួច ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ នឹង​ពួក​ចោរ​ដែល​បង្កប់​ខ្លួន​តាម​ផ្លូវ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«បន្ទាប់​មក នៅ​ថ្ងៃ​ទី​ដប់ពីរ ក្នុង​ខែ​ទីមួយ ពួក​យើង​បាន​ចេញ​ពី​ទន្លេ​អាហាវ៉ា ដើម្បី​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ ព្រះ‌ហស្ត​របស់​ព្រះ​នៃ​យើង​បាន​សណ្ឋិត​លើ​យើង ហើយ​ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ពី​ពួក​ចោរ​ដែល​បង្កប់​ខ្លួន​តាម​ផ្លូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នៅ​ថ្ងៃ​ទី​ដប់‌ពីរ ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក​ចេញ​ពី​ព្រែក​អាហា‌វ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្រះ​នៃ​យើង​បាន​ដាក់​ព្រះ‌ហស្ដ​ការពារ​យើង មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។

សូមមើលជំពូក

អាល់គីតាប

«នៅ​ថ្ងៃ​ទី​ដប់‌ពីរ ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក​ចេញ​ពី​ព្រែក​អាហា‌វ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ អុលឡោះ​ជា​ម្ចាស់​នៃ​យើង​បាន​គ្រប់‌គ្រង​ការពារ​យើង មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។

សូមមើលជំពូក



អែសរ៉ា 8:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ប្រោស​ផ្តល់​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដល់​ខ្ញុំ​នៅ​ចំពោះ​ស្តេច ពួក​សេនាបតី​ទ្រង់ ហើយ​ពួក​អ្នក​ប្រធាន​ដ៏​មាន​អំណាច​របស់​ស្តេច​ផង ខ្ញុំ​ក៏​មាន​កំឡាំង​ចំរើន​ឡើង ដោយ​នូវ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទៅ​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​ក្នុង​សាសន៍​អ៊ីស្រាអែល ឲ្យ​ឡើង​ទៅ​ជា​មួយ។


ដ្បិត​លោក​បាន​ចេញ​ពី​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​១​ខែ​ចេត្រ ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​ទី​១ ខែ​ស្រា‌ពណ៌ ដោយ​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក


ខ្ញុំ​បាន​ប្រមូល​អ្នក​ទាំង​នោះ​មក​ត្រង់​មាត់​ទន្លេ ដែល​ហូរ​ទៅ​ឯ​ក្រុង​អាហាវ៉ា យើង​រាល់​គ្នា​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ​៣​ថ្ងៃ កំពុង​ដែល​ខ្ញុំ​ត្រួត​មើល​បណ្តាជន នឹង​ពួក​សង្ឃ តែ​ឥត​មាន​ឃើញ​ពួក​កូន​ចៅ​លេវី​ណា​មួយ នៅ​ទី​នោះ​ឡើយ


ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។


ហើយ​សូម​អង្វរ​ឲ្យ​លោក​អនុញ្ញាត ចាត់​គេ​ឲ្យ​ទៅ​នាំ​គាត់​មក​ក្រុង​យេរូ‌សាឡិម​វិញ ពី​ព្រោះ​គេ​មត់​គ្នា​នឹង​សំឡាប់​គាត់​តាម​ផ្លូវ


តែ​ព្រះ‌ទ្រង់​បាន​ជួយ​ទូលបង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា នឹង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ