Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ព្រម​ទាំង​ប្រោស​ផ្តល់​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដល់​ខ្ញុំ​នៅ​ចំពោះ​ស្តេច ពួក​សេនាបតី​ទ្រង់ ហើយ​ពួក​អ្នក​ប្រធាន​ដ៏​មាន​អំណាច​របស់​ស្តេច​ផង ខ្ញុំ​ក៏​មាន​កំឡាំង​ចំរើន​ឡើង ដោយ​នូវ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទៅ​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​ក្នុង​សាសន៍​អ៊ីស្រាអែល ឲ្យ​ឡើង​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រម​ទាំង​ប្រោស​ប្រទាន​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌អង្គ​ដល់​ខ្ញុំ នៅ​ចំពោះ​ស្តេច ពួក​ទី​ប្រឹក្សា​របស់​ស្ដេច និងនៅ​ចំពោះ​មន្ត្រី​ដ៏​មាន​អំណាច​របស់​ស្តេច​ទៀត​ផង។ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រមូល​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល ឲ្យ​ឡើង​ទៅ​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌មហា‌ក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះ‌រាជា​ទៀត​ផង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អុលឡោះ‌តាអាឡា​សំដែង​ចិត្ត​មេត្តា‌ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​មុខ​ស្តេច ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្តេច​ទៀត​ផង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​ផ្តល់​អំណាច​ឲ្យ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រ‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង


សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បណ្តាល​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បើក​ឲ្យ​បង​ឯង ហើយ​នឹង​បេន‌យ៉ាមីន​មក​វិញ​ដែរ ណ្ហើយ​ចុះ បើ​អញ​ត្រូវ​អត់​កូន នោះ​ក៏​ត្រូវ​តែ​ទ្រាំ​អត់​ទៅ​ចុះ។


ប៉ុន្តែព្រះ‌នេត្រ​នៃ​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់‌ទុំ​សាសន៍​យូដា ហើយ​លោក​ចៅហ្វាយ​មិន​បាន​បញ្ឈប់​ការ​ដែល​កំពុង​តែ​ធ្វើ​នោះ​ទេ ចាំ​ទំរាំ​បញ្ជូន​រឿង​នោះ ទៅ​ដល់​ដារី‌យុស ហើយ​មាន​ព្រះ‌រាជ​សាសន៍​តប​មក​កាត់​សេចក្ដី។


ពី​ព្រោះ​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ឲ្យទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក


អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ីឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​សូម


ដ្បិត​លោក​បាន​ចេញ​ពី​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​១​ខែ​ចេត្រ ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​ទី​១ ខែ​ស្រា‌ពណ៌ ដោយ​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក


រីឯ​ពួក​អ្នក​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក ហើយ​តាម​ពង្សាវតារ​របស់​ពួក​អ្នក ដែល​ចេញ​ពី​ក្រុង​បាប៊ីឡូន ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស


ខ្ញុំ​បាន​ប្រមូល​អ្នក​ទាំង​នោះ​មក​ត្រង់​មាត់​ទន្លេ ដែល​ហូរ​ទៅ​ឯ​ក្រុង​អាហាវ៉ា យើង​រាល់​គ្នា​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ​៣​ថ្ងៃ កំពុង​ដែល​ខ្ញុំ​ត្រួត​មើល​បណ្តាជន នឹង​ពួក​សង្ឃ តែ​ឥត​មាន​ឃើញ​ពួក​កូន​ចៅ​លេវី​ណា​មួយ នៅ​ទី​នោះ​ឡើយ


ហើយ​តាម​ដែល​ព្រះ‌ហស្ត​ល្អ របស់​ព្រះ​នៃ​យើង​រាល់​គ្នា បាន​សណ្ឋិត​លើ​យើង នោះ​គេ​បាន​នាំ​មនុស្ស​ម្នាក់​ប្រកប​ដោយ​ប្រាជ្ញា មក​ឯ​យើង ពី​ពួក​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រាអែល ព្រម​ទាំង​សេរេ‌ប៊ីយ៉ា នឹង​កូន​ចៅ ហើយ​បង​ប្អូន ទាំង​អស់​មាន​១៨​នាក់


ដ្បិត​យើង​ខ្ញុំ​ជា​បាវ​បំរើ​គេ​មែន តែ​ព្រះ​នៃ​យើង​ខ្ញុំ​មិន​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ កំពុង​ដែល​នៅ​បំរើ​គេ​នោះ​ទេ គឺ​បាន​ផ្តល់​សេចក្ដី​សប្បុរស​មក​យើង​ខ្ញុំ ឲ្យ​បាន​រស់​ឡើង​វិញ​បន្តិច នៅ​ភ្នែក​នៃ​ពួក​ស្តេច​សាសន៍​ពើស៊ី​ផង ដើម្បី​នឹង​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​ខ្ញុំ ហើយ​ជួស‌ជុល​ទី​បាក់​បែក​ឡើង​វិញ ព្រម​ទាំង​ឲ្យ​មាន​កំផែង នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ឡើង​ផង


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។


នឹង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូលបង្គំ សំរាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ នឹង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សំរាប់​ផ្ទះ ដែល​ទូលបង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ


សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ​ដល់​កូន​កំព្រា​របស់​វា​ដែរ


ទ្រង់​ក៏​ឲ្យ​គេ​ប្រកាស​ប្រាប់​នៅ​ពេញ​ក្នុង​ក្រុង​នីនីវេ ជា​បង្គាប់​របស់​ស្តេច នឹង​ពួក​រដ្ឋ‌មន្ត្រី​ថា មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ កុំ​ឲ្យ​ស៊ី ឬ​ផឹក​ឲ្យ​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម