ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 17:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​យើង នឹង​ត្រូវ​ស្លាប់ នៅ​កន្លែង​នៃ​ស្តេច ដែល​បាន​តាំង​ទ្រង់​ឡើង ឲ្យ​សោយ‌រាជ្យ​ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ​បង់ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្តាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ​ឯង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ស្រុក​ដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - ស្ដេច​នោះ​មុខ​ជា​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ក្បែរ​ស្ដេច​ដែល​បាន​តែង‌តាំង​ខ្លួន​ឲ្យ​គ្រង​រាជ្យ និង​នៅ​កណ្ដាល​ក្រុង​បាប៊ី‌ឡូន ព្រោះ​ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី​ទៀត​ផង។

សូមមើលជំពូក

អាល់គីតាប

យើង​ជា​ម្ចាស់​ដ៏​មាន​ជីវិត​អស់‌កល្ប! -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ - ស្ដេច​នោះ​មុខ​ជា​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ក្បែរ​ស្ដេច​ដែល​បាន​តែង‌តាំង​ខ្លួន​ឲ្យ​គ្រង​រាជ្យ និង​នៅ​កណ្ដាល​ក្រុង​បាប៊ី‌ឡូន ព្រោះ​ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី​ទៀត​ផង។

សូមមើលជំពូក



អេ‌សេ‌គាល 17:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រាអែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ)


រួច​ស្តេច​បាប៊ីឡូន​ទ្រង់​លើក​ម៉ាថានា ជា​មា​របស់​យ៉ូយ៉ា‌គីន តាំង​ឡើង​ឲ្យ​បាន​សោយ‌រាជ្យ​ជំនួស ក៏​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេគា។


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ‌ព្រួលឡើយ


កុំ​ឲ្យ​ចេញ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ។


បើ​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​កើត​មាន​កង្កែប នៅ​ពេញ‌ពាស​ក្នុង​អស់​ទាំង​ព្រំ​ស្រុក​របស់​ឯង


ហើយ​អញ​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា នឹង​ពួក​ចៅហ្វាយ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ នឹង​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន ដែល​ទើប​នឹង​ថយ​ចេញ​ពី​ឯង​រាល់​គ្នា​នោះ


ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន


ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​មក ស្តេច​បាប៊ីឡូន​ដាក់​ច្រវាក់​លង្ហិន នាំ​យក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ឃុំ​ទុក​នៅ​ក្នុង​គុក ដរាប​ដល់​ថ្ងៃ​សុគត។


អញ​នឹង​លាត​មង​អញ​ទៅ​ពី​លើ​លោក ហើយ​លោក​នឹង​ជាប់​អន្ទាក់​របស់​អញ អញ​នឹង​នាំ​លោក​ទៅ​ឯ​បាប៊ីឡូន ជា​ស្រុក​របស់​ពួក​ខាល់ដេ ប៉ុន្តែលោក​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ទោះ​បើ​លោក​ស្លាប់​នៅ​ទី​នោះ​ក៏​ដោយ


ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​ឯង​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ​ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។


អើ មើល ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត​បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ​អី អើ នឹង​ត្រូវ​ស្វិត​ក្រៀម​ទៅ នៅ​កន្លែង​ដែល​ដុះ​នោះ​ឯង។


នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ ក្នុង​ស្រុក​ចេញ​ទៅ


តែ​សាសន៍​ឯង​នឹង​មើល សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ តែ​ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ​បាន។


គេ​ពោល​ចេញ​តែ​ពាក្យ​ប៉ុណ្ណោះ ដោយ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​គ្នា ហេតុ​នោះមាន​ការ​វិនិច្ឆ័យ​ដុះ​ឡើង​ដូច​ជា​ដើម​ពុល តាម​គន្លង​ក្នុង​ចំការ


ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


គឺ​បើ​បុរស​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្បថ​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំដី​របស់​ខ្លួន​គ្រប់​ចំពូក


ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្ដី​មេត្តា‌ករុណា​សោះ


មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ដែរ


មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ


ចូរ​យើង​ធ្វើ​ដូច្នេះ​នឹង​គេ​វិញ ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ខ្លាច​ក្រែង​មាន​សេចក្ដី​ក្រោធ​មក​លើ​យើង​រាល់​គ្នា ដោយ​ព្រោះ​សម្បថ​របស់​យើង