អេសាយ 9:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែនឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា ព្រះគម្ពីរខ្មែរសាកល ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែ នឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី អាល់គីតាប ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី |
នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នកដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសំឡាប់បង់
ដ្បិតមើល ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ដកយកទីពឹង ហើយនឹងបង្អែកចេញពីក្រុងយេរូសាឡិម នឹងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ នឹងទឹកផឹកអស់រលីងទៅ
អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
សេចក្ដីទាំង២មុខនេះ បានធ្លាក់មកលើឯងហើយ គឺសេចក្ដីរឹបជាន់នឹងសេចក្ដីបំផ្លាញ តើអ្នកឯណានឹងសោកស្តាយនឹងឯង ក៏មានសេចក្ដីអំណត់ នឹងដាវផង ធ្វើដូចម្តេចឲ្យអញកំសាន្តចិត្តឯងបាន
គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្តាសាដល់ទាំងស្តេច នឹងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
រួចងាកមើលទៅផែនដីឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត នឹងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូនផង អញមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
អញនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្ររបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ។
ពួកស្រីៗដែលមានចិត្តទន់សន្តោសបានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហារដល់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ
ឯងនឹងស៊ីតែមិនបានឆ្អែតទេ សេចក្ដីស្រេកឃ្លាននឹងនៅកណ្តាលឯង ឯងនឹងសន្សំទុក តែមិនគង់នៅទេ ឯរបស់អ្វីដែលឯងទុកបាន នោះអញនឹងប្រគល់ដល់ដាវវិញ
នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ