ហើយលោកបានទទួលយកពីដៃគេទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
អេសាយ 44:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកំឡាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កំឡាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ ព្រះគម្ពីរខ្មែរសាកល ជាងលោហៈដំនៅលើភ្លើងធ្យូងដោយឧបករណ៍ ហើយច្នៃវាឲ្យចេញរូបរាងដោយញញួរ ព្រមទាំងធ្វើវាដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន។ គាត់ក៏ឃ្លាន ហើយអស់កម្លាំងផង ក៏ល្វើយទៅដោយសារមិនបានផឹកទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាងដែកធ្វើពូថៅមួយ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កម្លាំង គាត់មិនបានផឹកទឹក ហើយក៏ហេវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាងដែកយកលោហធាតុមកដុត ដំនឹងញញួរធ្វើជារូប។ អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់ ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង បើគេមិនផឹកទឹក គេមុខជានឿយហត់។ អាល់គីតាប ជាងដែកយកលោហធាតុមកដុត ដំនឹងញញួរធ្វើជារូប។ អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់ ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង បើគេមិនផឹកទឹក គេមុខជានឿយហត់។ |
ហើយលោកបានទទួលយកពីដៃគេទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
ក៏រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ហើយបានសិតធ្វើរូបកូនគោនាំគ្នាក្រាបថ្វាយបង្គំដល់រូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯងដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង
ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃឲ្យមកឆ្លាក់ធ្វើរូប១ដំកល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ
មើល ដែលជនជាតិទាំងឡាយខំធ្វើការសំរាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍ នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា នឹងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ