ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ
អេសាយ 26:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ ព្រះយេហូវ៉ាយាងចេញ ពីស្ថានរបស់ព្រះអង្គមក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ផែនដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។ អាល់គីតាប ដ្បិតអុលឡោះតាអាឡាចេញពីដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។ |
ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ
ឯផ្ទៃមេឃក៏នឹងសំដែងពីសេចក្ដីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ
តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា
អញនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់
ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល
នោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានបើកសំដែងអង្គទ្រង់នៅត្រចៀកខ្ញុំថា ពិតប្រាកដជាសេចក្ដីទុច្ចរិតនេះ នឹងមិនបានអត់ទោសឲ្យឯងរាល់គ្នាឡើយ ដរាបដល់ឯងរាល់គ្នាស្លាប់បង់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា នឹងអណ្តាតភ្លើងដែលឆេះបំផ្លាញ
មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មានឮសូរអឺងកងពីទីក្រុងមក ជាសំឡេងដែលចេញពីព្រះវិហារ គឺជាសៀងនៃព្រះយេហូវ៉ាដែលទ្រង់សងតបដល់ពួកខ្មាំងសត្រូវរបស់ទ្រង់។
ទ្រង់ក៏មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញ ឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសំបើមជាងទៅទៀត។
ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយរៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ
ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ នឹងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ
រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា នឹងពួកបរិសុទ្ធ ហើយនឹងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ។