នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្រីៗ គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដែលទ្រង់ជន្លពីលើគេ
អេសាយ 23:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ ព្រះគម្ពីរខ្មែរសាកល កាលណាដំណឹងនេះទៅដល់អេហ្ស៊ីប គេនឹងឈឺចាប់ដោយសារតែដំណឹងអំពីទីរ៉ុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។ អាល់គីតាប ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។ |
នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្រីៗ គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដែលទ្រង់ជន្លពីលើគេ
ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ ចេញពីក្រុងទីរ៉ុស នឹងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ
អស់អ្នកនៅគ្រប់ទាំងសាសន៍ដែលស្គាល់ឯង គេនឹងស្រឡាំងកាំងទៅដោយព្រោះឯង ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមាននៅជាដរាបតទៅ។
នៅថ្ងៃនោះ ពួកទូតនឹងចេញពីចំពោះអញ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នោះនឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើលន៏ ថ្ងៃនោះមកហើយ។