ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 9:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ តើ​ឯង​រាល់​គ្នា​មិន​មែន​ដូច​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អេធីយ៉ូពី​ដល់​អញ​ទេ​ឬ តើ​មិន​មែន​អញ​ដែល​នាំ​ពួក​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ នឹង​ពួក​ភីលីស្ទីន​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​អ្នក​រាល់​គ្នា​មិន​មែន​ដូច​ជា​កូន​ចៅ របស់​សាសន៍​អេធី‌យ៉ូពី ដល់​យើង​ទេ​ឬ? តើ​មិន​មែន​យើង​ដែល​នាំ​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពួក​ភីលី‌ស្ទីនចេញ​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កូន​ចៅ​អ៊ីស្រា‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលីស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

«កូន​ចៅ​អ៊ីស្រ‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលី‌ស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



អេម៉ុស 9:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្តេច​អាសស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។


ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធី‌អូពី នៅ​ចំពោះ​អេសា នឹង​ពួក​យូដា ឲ្យ​គេ​បាក់​ទ័ព​រត់​ទៅ


នៅ​គ្រា​នោះ សេរ៉ាស ជា​សាសន៍​អេធី‌អូពី ទ្រង់​បាន​លើក​ទ័ព​១​លាន​នាក់ នឹង​រទេះ​ចំបាំង​៣០០ ចេញ​មក​ទាស់​នឹង​ពួក​យូដា ក៏​មក​ដល់​ក្រុង​ម៉ារីសា


ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។


នោះ​ស្តេច​អាសស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ នឹង​ពី​ស្រុក​អេធីយ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត នឹង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ​ផង យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស​ដល់​សាសន៍​អេស៊ីព្ទ


ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ


ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង


តើ​សាសន៍​អេធីយ៉ូពី​នឹង​បំផ្លាស់​បំប្រែ​សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ បើ​បាន នោះ​ឯង​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ


ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់ ចេញ​ពី​ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ


ចំណែក​ឯ​យ៉ាកុប​លោក​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម អ៊ីស្រាអែល​បាន​បំរើ​គេ ឲ្យ​បាន​ប្រពន្ធ គឺ​បាន​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​បាន​ប្រពន្ធ​នោះ


អញ​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស ហើយ​កាត់​ពួក​អ្នក​នៅ​ច្រក​ភ្នំ​អាវេន​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ


នឹង​សាសន៍​អាវីម​ទៀត ដែល​នៅ​ដោយ​ភូមិៗ​រហូត​ដល់​ក្រុង​កាសា នោះ​ក៏​មាន​សាសន៍​កាប់ថោរ​ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ទៅ ព្រម​ទាំង​យក​ស្រុក​របស់​គេ​នៅ​ផង)