ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
ហូសេ 10:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ពិតប្រាកដជាគេនឹងពោលថា យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា តែបើមានស្តេចវិញ តើនឹងមានប្រយោជន៍អ្វីដល់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ គេនឹងពោលថា៖ «យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា តែបើមានស្តេចវិញ តើស្ដេចអាចជួយអ្វីដល់យើងបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ពួកគេនិយាយគ្នាថា: «យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន គោរពកោតខ្លាចព្រះអម្ចាស់។ (ប៉ុន្តែ ប្រសិនបើយើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?)»។ អាល់គីតាប ឥឡូវនេះ ពួកគេនិយាយគ្នាថា: «យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន គោរពកោតខ្លាចអុលឡោះតាអាឡា។ (ប៉ុន្តែ ប្រសិនបើយើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?)»។ |
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
ឯសាលូម ជាកូនយ៉ាបេស ទ្រង់ចាប់តាំងសោយរាជ្យ នៅឆ្នាំទី៣៩ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១ខែ
ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង
ជាពួកអ្នកដែលថា ចូរឲ្យទ្រង់ប្រញាប់ឡើង ឲ្យទ្រង់បង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។
ឯបេត-អែល នឹងនាំឲ្យឯងបានដូច្នោះដែរ ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់ឯង គឺនៅពេលព្រលឹមស្រាង នោះស្តេចអ៊ីស្រាអែលនឹងត្រូវផ្តាច់ចេញអស់ទៅ។
គេនឹងមិនវិលទៅឯស្រុកអេស៊ីព្ទវិញឡើយ គឺអ្នកស្រុកអាសស៊ើរនឹងធ្វើជាស្តេចលើគេ ពីព្រោះគេមិនព្រមត្រឡប់មកឯអញទេ
ឥឡូវនេះ ស្តេចឯងនៅឯណា ដើម្បីឲ្យគេជួយសង្គ្រោះឯង នៅគ្រប់ទាំងទីក្រុងរបស់ឯងផង នឹងពួកចៅក្រមរបស់ឯង ដែលឯងបានសូមគេថា សូមឲ្យយើងមានស្តេច នឹងពួកចៅហ្វាយចុះ
អញបានឲ្យឯងមានស្តេច ដោយសេចក្ដីកំហឹងរបស់អញ ក៏បានដកស្តេចនោះចេញ ដោយសេចក្ដីក្រោធរបស់អញដែរ
នេះពីព្រោះពួកកូនចៅអ៊ីស្រាអែលនឹងនៅឥតមានស្តេច ឬចៅហ្វាយ ឥតការថ្វាយយញ្ញបូជា ឬបង្គោលគោរព ឥតអេផូឌ ឬរូបព្រះជាយូរអង្វែង
ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ តើគ្មានស្តេចនៅក្នុងឯងឬ តើអ្នកប្រឹក្សារបស់ឯងបានវិនាសបង់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រីដែលឈឺនឹងសំរាលកូនដូច្នេះ
តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ
ប៉ុន្តែបើសិនណាជាអ្នករាល់គ្នាចេះតែប្រព្រឹត្តសេចក្ដីអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចនៃអ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះសូលសោយរាជ្យបាន១ឆ្នាំហើយ។