Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ជា​អ្នកដែល​ពោលថា​៖ “ចូរឲ្យ​ព្រះអង្គ​ប្រញាប់ឡើង ចូរ​ឲ្យ​ព្រះអង្គ​ពន្លឿន​កិច្ចការ​របស់ព្រះអង្គ​ចុះ ដើម្បីឲ្យ​យើង​បាន​ឃើញ​! ចូរឲ្យ​ផែនការ​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ចូលមកជិត ហើយ​មកដល់​ចុះ ដើម្បីឲ្យ​យើង​បាន​ស្គាល់​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ព្រះ‌អង្គ​ប្រញាប់​ឡើង ឲ្យ​ព្រះ‌អង្គ​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពួក​គេ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​បំពេញ កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​ឆាប់ៗ​ទៅ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង! សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្រេច​ឆាប់ៗ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពួក​គេ​ពោល​ថា «សូម​អុលឡោះ‌តាអាឡា​បំពេញ កិច្ចការ​របស់​ទ្រង់​ឲ្យ​ឆាប់ៗ​ទៅ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង! សូម​ឲ្យ​គម្រោង‌ការ​របស់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​សម្រេច​ឆាប់ៗ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។

សូមមើលជំពូក ចម្លង




អេសាយ 5:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លែង​តាម​ផ្លូវ​នេះ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ច្រក​នេះ​ទៅ ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​មុខ​យើង​ចេញ


ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែគឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ


មើល គេ​សួរ​ទូលបង្គំ​ថា តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ឯ​ណា ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ


ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ទ្រង់ តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​នៃ​ទ្រង់


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​និយាយ ពី​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ឯ​បន្ទុក​របស់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ខុស​ទៅ​ហើយ


ដូច្នេះ កាល​យេហ៊ូឌី​បាន​អាន​មើល​បី​បួន​ទំព័រ​ហើយ នោះ​ស្តេច​ទ្រង់​យក​កាំបិត​កាត់ រួច​បោះ​ទៅ​ក្នុង​ភ្លើង​នៅ​ជើង‌ក្រាន ទាល់​តែ​ក្រាំង​ទាំង​មូល​បាន​ឆេះ​អស់​ទៅ


កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​ឯង​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រាអែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​ការ​ជាក់‌ស្តែង​ក៏​ខាន​មាន


កូន​មនុស្ស​អើយ មើល ពូជ‌ពង្ស​អ៊ីស្រាអែល គេ​និយាយ​ថា ការ​ជាក់‌ស្តែង​ដែល​គាត់​ឃើញ នោះ​សំដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ទាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ


ឥឡូវ​នេះ ពិត​ប្រាកដ​ជា​គេ​នឹង​ពោល​ថា យើង​គ្មាន​ស្តេច​ទេ ដ្បិត​យើង​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​បើ​មាន​ស្តេច​វិញ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​យើង។


ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្ដី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម