តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្ដីទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាចចុះ គេរមែងច្រូតបានសេចក្ដីនោះឯងវិញ
ហូសេ 10:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាអំពើទុច្ចរិត អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។ ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់ នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។ អ្នកបានពឹងផ្អែកលើរទេះចម្បាំង និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។ អាល់គីតាប អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់ នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។ អ្នកបានពឹងផ្អែកលើរទេះចំបាំង និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។ |
តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្ដីទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាចចុះ គេរមែងច្រូតបានសេចក្ដីនោះឯងវិញ
គ្មានស្តេចណាបានសង្គ្រោះ ដោយមាន ពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមាន កំឡាំងយ៉ាងខ្លាំងនោះដែរ
មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ ហើយបានចំរើនកំឡាំង ដោយការអាក្រក់របស់ខ្លួន
កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយ ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ បើកាលណាមានទ្រព្យសម្បត្តិចំរើនឡើង នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
ហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
មនុស្សនឹងបានសេចក្ដីល្អដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់នឹងបានតែសេចក្ដីច្រឡោតវិញ។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងគេចមិនរួចដែរ។
អ្នកណាដែលសាបព្រោះសេចក្ដីទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅ។
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ
នៅថ្ងៃដែលឯងដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចំរូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា
គេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាស្ត្រអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នា
គេនាំឲ្យស្តេចបានរីករាយ ដោយអំពើអាក្រក់របស់ខ្លួន ហើយពួកចៅហ្វាយផង ដោយសេចក្ដីភូតភររបស់ខ្លួនដែរ
ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។
តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ