ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង​ក្រឡេក​ទៅ ឃើញ​មាន​ស្ត្រី​២​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ដែល​ជក់​ដោយ​ខ្យល់ គេ​ក៏​លើក​រង្វាល់​នោះ​ឡើង នៅ​កណ្តាល​ផែនដី នឹង​ផ្ទៃ​មេឃ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ខ្ញុំ​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ស្ត្រី​ពីរ​នាក់​ចេញមក ដែល​មាន​ខ្យល់​នៅក្រោម​ស្លាប​របស់ពួកនាង​។ ស្លាប​របស់​ពួកនាង​ដូចជា​ស្លាប​របស់​សត្វក្រសារ ហើយ​ពួកនាង​លើក​រង្វាល់​នោះ​ឡើង​នៅរវាង​ផែនដី និង​ផ្ទៃមេឃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ងើយមើល​ទៅ ឃើញ​មាន​ស្ត្រី​ពីរ​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ហើយ​មាន​ខ្យល់បក់​ប៉ះ​ស្លាប ពួក​គេ​ក៏​លើក​កញ្ជ្រែង​នោះ​ឡើង​ផុត​ពី​ផែនដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។

សូមមើលជំពូក



សាការី 5:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​កន្លែង​ដែល​សត្វ​ស្លាប​ធ្វើ​សំបុក​នៅ ឯ​សត្វ​កុក​វា​បាន​ដើម​កកោះ​ជា​ទី​អាស្រ័យ


ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​វា​ក៏​ស្គាល់​រដូវ​វា​ដែរ ឯ​លលក នឹង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​រាស្ត្រ​របស់​អញ គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​ឯង​ចុះ គេ​មក​ទាស់​នឹង​លំនៅ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​ពួក​អ៊ីស្រាអែល​បាន​ក្បត់​សញ្ញា​របស់​អញ ហើយ​បាន​រំលង​ច្បាប់​អញ​ផង


ឯ​ក្នុង​បណ្តា​សត្វ​ហើរ​ទាំង​ប៉ុន្មាន​ក៏​ដែរ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​សត្វ​ទាំង​នេះ ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​សត្វ​គួរ​ខ្ពើម​ហើយ គឺ​ខ្លែង​១ ស្ទាំង​១ ប្រមង់​១


កុក​១ ក្រសារ​តាម​ពូជ​វា​១ កំប៉ោយ​១ ហើយ​ជ្រឹង​១។


រួច​ខ្ញុំ​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា ស្ត្រី​ទាំង​២​នេះ​នាំ​យក​រង្វាល់​ទៅ​ឯ​ណា


ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចំងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន