ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
លោកុប្បត្តិ 49:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណែបថាលី ជាក្តាន់ដែលគេលែង វានឹងពោលពាក្យពីរោះស្តាប់។ ព្រះគម្ពីរខ្មែរសាកល ណែបថាលីជាក្ដាន់ញីដែលត្រូវបានលែង វានឹងពោលពាក្យសម្ដីពីរោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណែបថាលីជាក្តាន់ដែលគេលែង ហើយបង្កើតកូនគួរឲ្យស្រឡាញ់ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ណែបថាលីប្រៀបបាននឹងសត្វក្ដាន់ញី ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។ អាល់គីតាប ណែបថាលីប្រៀបបាននឹងសត្វក្តាន់ញី ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។ |
ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
គេក៏ទូលឆ្លើយថា បើសិនជាទ្រង់ប្រព្រឹត្តនឹងបណ្តាជននេះ ដោយសប្បុរស ហើយផ្គាប់ដល់ចិត្តគេ ព្រមទាំងមានបន្ទូលនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបំរើរបស់ទ្រង់ជាដរាបទៅ
ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ នឹងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់របស់នាងជានិច្ចផង
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។
នោះបារ៉ាកក៏ហៅប្រជុំពួកសាប់យូល៉ូន នឹងពួកណែបថាលីទាំងប៉ុន្មាននៅត្រង់កេដេស ពេលនោះ មានមនុស្សចំនួន១ម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី នឹងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ
គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ នឹងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។