គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ
លោកុប្បត្តិ 42:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។ អាល់គីតាប យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។ |
គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ
នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ
ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន
នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ
រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសំឡាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន
តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់
យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ
ដូច្នេះ ចូរឯងប្រព្រឹត្តដោយប្រាជ្ញារបស់ឯង កុំឲ្យសក់ស្កូវរបស់វាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ
ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ
កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់
យើងបានឃើញបណ្តាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង
ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ នឹងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសំរាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។
យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ
គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង