នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង នឹងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ
លោកុប្បត្តិ 35:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាងនៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ដេបូរ៉ាដែលជាមេដោះរបស់រេបិកាបានស្លាប់ ហើយត្រូវគេបញ្ចុះក្រោមដើមអូកដែលនៅខាងត្បូងបេត-អែល ដូច្នេះគេដាក់ឈ្មោះដើមឈើនោះថា អាឡុន-បាគូថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នាងដេបូរ៉ា ជាមេដោះរបស់នាងរេបិកាបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅក្រោមដើមម៉ៃសាក់ ខាងក្រោមបេត-អែល។ ដូច្នេះ គេហៅកន្លែងនោះថា "អាឡុន-បាគូថ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។ អាល់គីតាប នៅគ្រានោះ ដេបូរ៉ា ដែលត្រូវជាមេដោះរបស់រ៉ហ្វ៊ីកា បានស្លាប់ ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។ |
នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង នឹងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ
នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល នឹងពួកបុត្រាទ្រង់ នាំត្រឡប់ទៅឯក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់៧ថ្ងៃ។
នៅគ្រានោះ ទេវតានៃព្រះយេហូវ៉ាបានឡើងពីគីលកាល មកដល់បូគីមប្រាប់ថា អញបានធ្វើឲ្យឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកឰយុកោឯង អញក៏បានសន្យាថា អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញចំពោះឯងរាល់គ្នាទេ
បានជាគេហៅកន្លែងនោះថា បូគីម រួចគេនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៅទីនោះ។
នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា នឹងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជំរះរឿងគេ
រួចអ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ នៅទីនោះនឹងមានមនុស្ស៣នាក់ ដែលកំពុងតែឡើងទៅឯព្រះ នៅបេត-អែល មកជួបនឹងអ្នកម្នាក់កាន់កូនពពែ៣ មួយទៀតកាន់នំបុ័ង៣ដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ
រួចគេរើសអដ្ឋិ យកទៅបញ្ចុះ នៅក្រោមដើមឈើ១ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ កាន់ទុក្ខអស់៧ថ្ងៃ។:៚