ពួកចៅហ្វាយ 4:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា នឹងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជំរះរឿងគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកស្រីតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលស្ថិតនៅចន្លោះរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ហើយពួកកូនចៅអ៊ីស្រាអែលបានឡើងទៅជួបលោកស្រី ដើម្បីជំនុំជម្រះរឿងរ៉ាវរបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកស្រីដេបូរ៉ាតែងកាត់ក្ដីនៅក្រោមដើមលម៉ើ ដែលក្រោយមកគេហៅថាលម៉ើរបស់លោកស្រីដេបូរ៉ា ស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអែល ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ ជនជាតិអ៊ីស្រាអែលតែងតែឡើងទៅរកលោកស្រីដេបូរ៉ា ឲ្យជំនុំជម្រះរឿងរ៉ាវរបស់ពួកគេ។ សូមមើលជំពូកអាល់គីតាប5 លោកស្រីដេបូរ៉ាតែងកាត់ក្តីនៅក្រោមដើមលម៉ើ ដែលក្រោយមកគេហៅថាលម៉ើរបស់លោកស្រីដេបូរ៉ា ស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអែលក្នុងតំបន់ភ្នំអេប្រាអ៊ីម។ ជនជាតិអ៊ីស្រអែលតែងតែឡើងទៅរកលោកស្រីដេបូរ៉ា ឲ្យជំនុំជម្រះរឿងរ៉ាវរបស់ពួកគេ។ សូមមើលជំពូក |