អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ
លោកុប្បត្តិ 33:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែម នៅស្រុកកាណាន ដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ អាល់គីតាប យ៉ាកកូបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយគាត់ក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ |
អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ
ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ
នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់នឹងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ
កាលយ៉ាកុបបានត្រឡប់មកពីប៉ាដាន់-អើរ៉ាមហើយ នោះព្រះទ្រង់លេចមកឯគាត់ម្តងទៀត ព្រមទាំងប្រទានពរដល់គាត់
ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ
នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។
ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។
ព្រះទ្រង់បានមានបន្ទូលដោយសេចក្ដីបរិសុទ្ធ របស់ទ្រង់ហើយ យើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែម ហើយនឹងវាស់ច្រកភ្នំសិកូត
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ នឹងសាម៉ារី ចំនួន៨០នាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់ដង្វាយម្សៅ នឹងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា
ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង
ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន
គេដង្ហែសពលោកទៅឯស្រុកស៊ីគែមបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។
យ៉ូស្វេក៏ប្រមូលពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់មកនៅត្រង់ស៊ីគែម ព្រមទាំងហៅពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកមេ ពួកចៅក្រម នឹងពួកនាយកមកដែរ នោះគេក៏មកឈរនៅចំពោះព្រះ
នោះអ័ប៊ីម៉្មាឡិចជាកូនយេរូ-បាល ក៏ទៅឯពួកបងប្អូនខាងម្តាយខ្លួននៅស៊ីគែម ព្រមទាំងពួកញាតិសន្តានរបស់ជីតាខ្លួន ខាងម្តាយទាំងអស់គ្នា ជំរាបថា