ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ ឪពុក​របស់​ពួកអូន​បាន​បោកបញ្ឆោត​បង ហើយ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់បង​ដប់​ដង​ហើយ ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គាត់​ធ្វើអាក្រក់​ដល់​បង​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តែ​ឪពុក​របស់​នាង​បាន​កេង‌ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។

សូមមើលជំពូក

អាល់គីតាប

តែ​ឪពុក​របស់​អូនបាន​កេង​ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ អុលឡោះ​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ដោយ​ការ​ជាក់‌ស្តែង​ថា អាប់រ៉ាម​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ អញ​ជា​ខែល ហើយ​ជា​រង្វាន់​ដ៏​ធំ​ក្រៃ‌លែង​របស់​ឯង


ក្នុង​សប្តិ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ថា អញ​ដឹង​ហើយ​ថា ឯង​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់ ហើយ​អញ​ក៏​បាន​ឃាត់​មិន​ឲ្យ​ឯង​ធ្វើ​បាប​នឹង​អញ​ដែរ ហេតុ​នោះ​បាន​ជា​អញ​មិន​បើក​ឲ្យ​ឯង​ពាល់​នាង​ឡើយ


លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ


គាត់​ក៏​និយាយ​ថា ចូរ​គិត​ថ្លៃ​ឈ្នួល​ឯង​ចុះ នោះ​អញ​នឹង​បើក​ឲ្យ


នៅ​វេលា​យប់ ព្រះ‌ទ្រង់​មក​ពន្យល់​សប្តិ ប្រាប់​ឡាបាន់ ជា​សាសន៍​អើរ៉ាម​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​ឯង​និយាយ​ពាក្យ​ណា ទោះ​ល្អ​ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ


អញ​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​ឯង ទ្រង់​មាន​បន្ទូល​នឹង​អញ​ពី​យប់​មិញ​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ


ឯ​ពួក​សាសន៍​យូដា ដែល​មាន​ទី​លំនៅ​នៅ​ជិត​គេ នោះ​ក៏​មក​ពី​គ្រប់​ទី​កន្លែង​របស់​ខ្លួន ប្រាប់​យើង​រាល់​គ្នា​ដល់​ទាំង​១០​ដង​ថា គេ​នឹង​សង្ឃក​មក​លើ​យើង


តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី


មាន​ទាំង​១០​ដង​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ ព្រម​ទាំង​បញ្ឈឺ​ចិត្ត​ខ្ញុំ​ដោយ​ឥត​ខ្មាស


ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ


នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។


ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្តាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្តី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា នឹង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន


កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។


ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ នឹង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ