ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​ហេត​។ គឺ​នៅ​ទីនោះ​ហើយ ដែល​អ័ប្រាហាំ​ត្រូវគេ​បញ្ចុះ​ជាមួយ​សារ៉ា​ប្រពន្ធ​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​ចម្ការ​ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា​ជា​ប្រពន្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក

អាល់គីតាប

គឺ​ចម្ការ​ដែល​អ៊ីព្រហ៊ីម​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​អ៊ីព្រហ៊ីម និង​សារ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង នឹង​ហេត​ដែរ


អ័ប្រា‌ហាំ​ក៏​ស្តាប់​តាម​អេប្រុន ហើយ​គាត់​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​ដល់​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត​តាម​ដែល​គាត់​និយាយ គឺ​ជា​ប្រាក់​៤០០​រៀល​ដែល​ពួក​ជំនួញ​ធ្លាប់​ចាយ។


ដូច្នេះ ចំការ​របស់​អេប្រុន ដែល​នៅ​ម៉ាក់‌ពេឡា​ខាង​មុខ​ម៉ាមរេ នឹង​រអាង​ដែល​នៅ​ទី​នោះ ហើយ​នឹង​ដំណាំ​ដែល​នៅ​ក្នុង​ចំការ​នោះ ព្រម​ទាំង​របង​ដែល​ព័ទ្ធ​ជុំវិញ​ផង


ចំការ​នឹង​រអាង​ដែល​នៅ​ទី​នោះ ពួក​កូន​ចៅ​ហេត​បាន​ប្រគល់​ផ្តាច់​ទៅ​អ័ប្រា‌ហាំ ទុក​សំរាប់​ជា​កន្លែង​កប់​ខ្មោច​ត​ទៅ។


រួច​គាត់​ក្រោក ចេញ​ពី​មុខ​សព ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​ហេត​ថា


ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ


តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​ឰយុកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក


គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក នឹង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ