ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
យេរេមា 44:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា សំរាប់ជាការអាក្រក់ គឺដើម្បីនឹងកាត់ពួកយូដាទាំងអស់ចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា សម្រាប់ជាការអាក្រក់ គឺដើម្បីកាត់ពួកយូដាទាំងអស់ចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ |
ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានតាំងមុខទាស់នឹងទីក្រុងនេះ សំរាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតដោយភ្លើងចោល។
នែ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញបានស្បថដោយឈ្មោះដ៏ធំរបស់អញថា ឈ្មោះអញនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះជន្មរស់នៅ នោះឡើយ
ហើយអញនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើង១ តែភ្លើង១ទៀតនឹងឆេះគេទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញតាំងមុខទាស់នឹងគេ
ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន
អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។
ទោះបើគេត្រូវចាប់ទៅជាឈ្លើយនៅពីមុខខ្មាំងសត្រូវ គង់តែអញនឹងបង្គាប់ដល់ដាវ ហើយដាវនឹងសំឡាប់គេនៅទីនោះដែរ អើ អញនឹងផ្តោតភ្នែកទៅឯគេ សំរាប់ការអាក្រក់ មិនមែនជាការល្អទេ។