យេរេមា 21:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានតាំងមុខទាស់នឹងទីក្រុងនេះ សំរាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតដោយភ្លើងចោល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានតាំងមុខទាស់នឹងទីក្រុងនេះ សម្រាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតទីក្រុងចោល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកម្ទេចទីក្រុង”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប10 យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកំទេចទីក្រុង”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។
រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ នឹងពួកវង្សាទ្រង់នឹងបានរួចជីវិត
តែចំណែកពាក្យ នឹងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកឰយុកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត នឹងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។