យេរេមា 15:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯធនធាននឹងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯធនធាន និងទ្រព្យសម្បត្តិរបស់អ្នក យើងនឹងឲ្យគេយកទុកជារបស់គេ គឺដោយព្រោះអំពើបាបរបស់អ្នក នៅតាមព្រំដែនរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់អ្នក។ អាល់គីតាប យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់អ្នក។ |
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម
ឱភ្នំ នឹងវាលរបស់អញអើយ អញនឹងឲ្យគេចាប់យកធនធាន នឹងទ្រព្យសម្បត្តិរបស់ឯងទុកជារបឹប ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់ឯងផង ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់ឯង
១ទៀត អញនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ផង អើ អញនឹងប្រគល់ព្រះរាជទ្រព្យ របស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មាន ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកជារបឹប នាំទៅឯស្រុកបាប៊ីឡូន
ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ នឹងមាស ហើយនាំយកហ្វូងសត្វ នឹងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។
ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។