Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​សិង្ហ​ស្ទាវ ទាំង​ប៉ុន្មាន​របស់​ពួក​ទាំង​នោះ គេ​នឹង​សួរ​មក​ឯង​ថា តើ​លោក​មក​ចាប់​យក​របឹប​ឬ តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ តើ​ចង់​ដឹក​យក​ប្រាក់ នឹង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ នឹង​ទ្រព្យ​សម្បត្តិ​ទៅ​ឬ គឺ​ចង់​ប្លន់​យក​របឹប​យ៉ាង​ច្រើន​ឬ​អី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​ពួក​មេដឹក​នាំ ទាំង​ប៉ុន្មាន​របស់គេ នឹង​សួរ​មក​អ្នក​ថា "តើ​លោក​មក​ចាប់​យក​ជ័យ‌ភណ្ឌឬ? តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ? តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ និង​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ជន‌ជាតិ​សេបា ជន‌ជាតិ​ដេដាន់ អ្នក​ជំនួញ​ពី​ស្រុក​តើស៊ីស និង​មេ​ដឹក​នាំ​របស់​ពួក​គេ​នឹង​ពោល​មក​អ្នក​ថា “តើ​ព្រះ‌រាជា​យាង​មក​ចាប់​យក​ជយ‌ភណ្ឌ​ឬ? តើ​ព្រះ‌រាជា​លើក​កង‌ទ័ព​មក​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ប្លន់​ស្រុក​នេះ រឹប‌អូស​យក​មាស​ប្រាក់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ដែល​ជា​ជយ‌ភណ្ឌ​ដ៏​ច្រើន​ឬ?”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ជន‌ជាតិ​សេបា ជន‌ជាតិ​ដេដាន់ អ្នក​ជំនួញ​ពី​ស្រុក​តើស៊ីស និង​មេ​ដឹក​នាំ​របស់​ពួក​គេ​នឹង​ពោល​មក​អ្នក​ថា “តើ​ស្តេច​មក​ចាប់​យក​ជយ‌ភ័ណ្ឌ​ឬ? តើ​ស្តេច​លើក​កង‌ទ័ព​មក​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ប្លន់​ស្រុក​នេះ រឹប‌អូស​យក​មាស​ប្រាក់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ដែល​ជា​ជយ‌ភ័ណ្ឌ​ដ៏​ច្រើន​ឬ?”»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​ទូលបង្គំ​នៅ​កណ្តាល​ហ្វូង​សិង្ហ ទូលបង្គំ​ដេក​នៅ​កណ្តាល​ពួក​ដែល​ឆួល​ឡើង​ហើយ គឺ​ជា​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង នឹង​ព្រួញ ក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត​ដែរ


អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១​ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង


ខ្សែ​ជ្រែង​របស់​ឯង​ធូរ​ហើយ មិន​អាច​នឹង​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​បង្ហូត​ក្តោង​មិន​បាន​ដែរ ដូច្នេះ គេ​បាន​ចាប់​របឹប​យ៉ាង​សន្ធឹក​ចែក​គ្នា គឺ​ជា​ពួក​ខ្វិន​ដែល​ចាប់​យក​បាន


ឯ​ធន‌ធាននឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំ‌ដែន​របស់​ឯង


ពួក​អ៊ីស្រាអែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាសស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ


គេ​នឹង​ស្រែក​ជា​មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដំម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស នឹង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ


ពួក​ស្រុក​តើស៊ីស ជា​អ្នក​លក់​ដូរ​នឹង​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​មុខ​ជា​បរិបូរ គេ​ដូរ​ប្រាក់​ដែក ស៊ីវិឡាត នឹង​សំណ​ឲ្យ​បាន​ទំនិញ​ពី​ឯង


ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក នឹង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ


ស្រុក​ដេដាន់​ធ្វើ​ជំនួញ​នឹង​ឯង ដោយ​សំពត់​មាន​ដំឡៃ​សំរាប់​ជិះ​សេះ


អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​ឯង ឯង​បាន​ចំរើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង នៅ​កណ្តាល​សមុទ្រ​នោះ។


កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ប្រាប់​វា​ថា ពី​ដើម ឯង​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ដូច​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ ឯង​បាន​ធ្លាយ​ចេញ​មក​ជា​មួយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​ឯង ព្រម​ទាំង​ឲ្យ​ទន្លេ​គេ​ល្អក់​ទាំង​អស់​ផង


អញ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ឯង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​កូន​ចៅ​យូដា​វិញ ពួក​នោះ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍១​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ។


មាន​ឮ​សំឡេង​ពួក​គង្វាល​ទ្រហោ​យំ សេចក្ដី​រុងរឿង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ក៏​ឮ​សំឡេង​ស្រែក​គ្រហឹម​នៃ​សិង្ហ​ស្ទាវ ដ្បិត​សេចក្ដី​អំនួត​របស់​ទន្លេ​យ័រដាន់​បាន​ត្រូវ​ខូច​បង់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម