គេបានលំហើយចិត្តខ្ញុំ នឹងចិត្តអ្នករាល់គ្នាផង ដូច្នេះ ចូររាប់អានមនុស្សយ៉ាងនោះចុះ
ភីលេម៉ូន 1:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្ដីអំណរ នឹងសេចក្ដីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ខ្ញុំមានអំណរ និងការកម្សាន្តចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នក ដ្បិតប្អូនអើយ ដួងចិត្តរបស់វិសុទ្ធជនត្រូវបានធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈអ្នក។ Khmer Christian Bible ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្តដោយសារអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្អូនអើយ ខ្ញុំពិតជាបានទទួលអំណរ និងការលើកចិត្តជាខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ព្រោះចិត្តរបស់ពួកបរិសុទ្ធបានធូរស្បើយដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។ អាល់គីតាប ខ្ញុំមានអំណរ និងមានកម្លាំងចិត្ដយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏បរិសុទ្ធមានចិត្ដស្ងប់។ |
គេបានលំហើយចិត្តខ្ញុំ នឹងចិត្តអ្នករាល់គ្នាផង ដូច្នេះ ចូររាប់អានមនុស្សយ៉ាងនោះចុះ
ហេតុនោះបានជាយើងខ្ញុំបានសេចក្ដីក្សាន្តចិត្ត ដោយសារសេចក្ដីកំសាន្តរបស់អ្នករាល់គ្នា ក៏មានសេចក្ដីអំណរលើសទៅទៀត ដោយឃើញសេចក្ដីអំណររបស់ទីតុស ដ្បិតអ្នករាល់គ្នាបានលំហើយចិត្តគាត់
ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរ ខ្ញុំមានចិត្តពេញដោយសេចក្ដីក្សេមក្សាន្ត ខ្ញុំមានសេចក្ដីអំណរលើសលប់ ពីគ្រប់ទាំងសេចក្ដីវេទនារបស់យើងខ្ញុំ
ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង
ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ
ដ្បិតតើសេចក្ដីសង្ឃឹម សេចក្ដីអំណរ នឹងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ
តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នា ដោយប្រការដូចម្តេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្ដីអំណរ ដែលយើងខ្ញុំមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន
សូមឲ្យព្រះអម្ចាស់ផ្តល់សេចក្ដីមេត្តាករុណា ដល់ពួកផ្ទះអូនេសិភ័រ ដ្បិតគាត់បានលំហើយចិត្តខ្ញុំជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់ខ្ញុំដែរ
អើ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះអំពីអ្នក ក្នុងព្រះអម្ចាស់ សូមលំហែចិត្តខ្ញុំក្នុងព្រះគ្រីស្ទផង។
ខ្ញុំមានសេចក្ដីអំណរជាខ្លាំងណាស់ ដោយបានឃើញកូនចៅខ្លះរបស់លោកស្រី ដែលប្រព្រឹត្តតាមសេចក្ដីពិត ដូចជាព្រះវរបិតាបានបង្គាប់មកយើងរាល់គ្នា