១ ថែស្សាឡូនីច 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ សូមមើលជំពូកKhmer Christian Bible3 នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នាដោយសេចក្ដីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្តស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្តសង្ឃឹមលើព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ សូមមើលជំពូកអាល់គីតាប3 នៅចំពោះអុលឡោះជាបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្ដសង្ឃឹមលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ សូមមើលជំពូក |
ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ នឹងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសំរាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។
តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ
ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ អាម៉ែន។