ដូច្នេះ ព្រះទ្រង់បានបង្ក្រាបយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃនោះឯង
ដូច្នេះ ព្រះទ្រង់បានបង្ក្រាបព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែល នៅថ្ងៃនោះឯង។
ថ្ងៃនោះ ព្រះអម្ចាស់បានបំបាក់មុខព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រាអែល។
ថ្ងៃនោះ អុលឡោះតាអាឡាបានបំបាក់មុខស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រអែល។
ដោយបន្ទូលថា តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សំរាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា នឹងពួករាស្ត្ររបស់ទ្រង់
ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ នឹងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត
ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំង សំរាប់ធ្វើចំបាំង ទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យគេនៅក្រោមទូលបង្គំវិញ
គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបអស់ទាំងសាសន៍ឲ្យបានចំណុះទូលបង្គំដែរ
ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចយើងខ្ញុំ ព្រមទាំងនគរផ្សេងៗ ឲ្យនៅក្រោមជើងយើងខ្ញុំផង
នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ
ហើយកាលណាទ្រង់បានបង្ក្រាបគ្រប់របស់ទាំងអស់នៅក្រោមទ្រង់ នោះព្រះរាជបុត្រានោះឯង ក៏នឹងត្រូវក្រាបក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់។
ដែលដោយសារសេចក្ដីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ
រួចមក កាលបារ៉ាកដេញតាមស៊ីសេរ៉ា មកដល់ហើយ នោះយ៉ាអែល នាងចេញទៅទទួល ដោយពាក្យថា សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោករកនោះ លោកក៏ចូលទៅជាមួយនឹងនាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចំរ៉ឹងនៅនាតើកផង។
ហើយពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកំឡាំងឡើង ឈ្នះយ៉ាប៊ីន ជាស្តេចស្រុកកាណាន ទាល់តែបានបំផ្លាញគេអស់ទៅ។