ពួកចៅហ្វាយ 20:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សំឡាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសំឡាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ នឹងពួកសត្វ ហើយនឹងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
សូមមើលជំពូក
ពួកអ៊ីស្រាអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកកូនចៅបេនយ៉ាមីន ហើយប្រហារគេដោយមុខដាវ គឺសម្លាប់មនុស្សដែលរស់នៅក្នុងក្រុង ហ្វូងសត្វ និងអ្វីៗទាំងអស់ដែលគេប្រទះឃើញ រួចដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
សូមមើលជំពូក
កងទ័ពអ៊ីស្រាអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកបេនយ៉ាមីនដែលនៅសល់ ហើយសម្លាប់ពួកគេដោយមុខដាវ ទាំងមនុស្ស ទាំងហ្វូងសត្វ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់គេទៀតផង។ កងទ័ពអ៊ីស្រាអែលទៅដល់កន្លែងណា គេដុតកម្ទេចទីក្រុងទាំងប៉ុន្មាននៅកន្លែងនោះ។
សូមមើលជំពូក
កងទ័ពអ៊ីស្រអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកពុនយ៉ាមីនដែលនៅសល់ ហើយសម្លាប់ពួកគេដោយមុខដាវទាំងមនុស្ស ទាំងហ្វូងសត្វ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់គេទៀតផង។ កងទ័ពអ៊ីស្រអែលទៅដល់កន្លែងណា គេដុតកំទេចទីក្រុងទាំងប៉ុន្មាននៅកន្លែងនោះ។
សូមមើលជំពូក