ពួកចៅហ្វាយ 20:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 ប៉ុន្តែមាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 ប៉ុន្តែ មានប្រាំមួយរយនាក់បានងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ហើយក៏ជ្រកនៅទីនោះអស់រយៈពេលបួនខែ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 រីឯពួកដែលរត់ទៅវាលរហោស្ថាន មានចំនួនប្រាំមួយរយនាក់បានរួចខ្លួន ពួកគេទៅដល់ផ្ទាំងថ្មរីម៉ូន ហើយស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ សូមមើលជំពូកអាល់គីតាប47 រីឯពួកដែលរត់ទៅវាលរហោស្ថាន មានចំនួនប្រាំមួយរយនាក់បានរួចខ្លួន ពួកគេទៅដល់ផ្ទាំងថ្មរីម៉ូន ហើយស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ សូមមើលជំពូក |
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង នឹងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច