ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ឡើង​ទៅ​ទាស់​នឹង​ពួក​បេន‌យ៉ាមីន​នៅ​ថ្ងៃ​ទី​៣​ទៀត គេ​ដំរៀប​ទ័ព​ទាស់​នឹង​គីបៀរ​ដូច​កាល​ជាន់​មុន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួចនៅ​ថ្ងៃ​ទី​បី ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​ទាស់​នឹង​ពួក​បេនយ៉ាមីន ហើយ​តម្រៀប​ទ័ព​ទាស់​នឹង​ក្រុង​គី‌បៀរ ដូច​លើក​មុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តម្រៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​ពុន‌យ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:30
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ៊ីស្រាអែល​គេ​បង្កប់​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​គីបៀរ


ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រាអែល​ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ នឹង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង