ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
ពួកចៅហ្វាយ 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។ អាល់គីតាប ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។ |
ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា
គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ
ថ្នល់ទាំងប៉ុន្មាននៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សដើរដំណើរទៀតឡើយ ពួកខ្មាំងសត្រូវគេបានផ្តាច់សេចក្ដីសញ្ញាហើយ គេបានមើលងាយដល់អស់ទាំងទីក្រុង ហើយមិនយោគយល់ដល់អ្នកណាឡើយ
ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ
ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះ ទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទឲ្យចូលក្នុងផ្ទះគេសោះ