ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯង ហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា
ពួកចៅហ្វាយ 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកកូនចៅអាំម៉ូន គេមូលគ្នាទៅបោះទ័ពនៅស្រុកកាឡាត ឯពួកកូនចៅអ៊ីស្រាអែលក៏មូលគ្នាទៅបោះទ័ពនៅមីសប៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកអាំម៉ូនបានមូលផ្ដុំគ្នា ហើយបោះទ័ពនៅស្រុកកាឡាត ឯប្រជាជនអ៊ីស្រាអែលក៏ប្រមូលផ្ដុំគ្នា ហើយបោះទ័ពនៅមីសប៉ាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្ដុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រាអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ អាល់គីតាប គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ |
ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯង ហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា
នោះពួកបណ្តាជន នឹងពួកអ្នកជាកំពូលរបស់ពួកកាឡាត គេសួរគ្នាទៅវិញទៅមកថា តើអ្នកណាហ៊ានចាប់ផ្តើមច្បាំងនឹងពួកកូនចៅអាំម៉ូន អ្នកណាដែលហ៊ាន នោះនឹងបានធ្វើជាមេលើពួកមនុស្សនៅស្រុកកាឡាតទាំងអស់។
ដូច្នេះយែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។
ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់ក៏មកសណ្ឋិតលើយែបថា រួចលោកដើរកាត់ស្រុកកាឡាត នឹងស្រុកម៉ាន៉ាសេ ទៅតាមមីសប៉ា-កាឡាត ហើយពីទីនោះក៏ដំរង់ទៅឯពួកកូនចៅអាំម៉ូន
រួចយែបថា លោកត្រឡប់មកដល់ផ្ទះ នៅត្រង់មីសប៉ាវិញ នោះមើល ខណៈនោះ កូនស្រីរបស់លោកក៏ចេញមកទទួល ទាំងបន្ទរក្រាប់បណ្តើរ ហើយលោតកញ្ឆេងផង នាងនោះជាកូនតែ១របស់លោក ក្រៅពីនាង នោះគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ
ដោយអង្វរថា សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា ដើម្បីនាំយើងចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន
សាំយូអែលក៏ប្រាប់ថា ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា